ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ លួចកាបូបលុយពីអ្នកចូលទិញឥវ៉ាន់ក្នុងផ្សារ

ភ្នំពេញ: ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពលួច យកកាបូបលុយពីអ្នកចូលទិញឥវ៉ាន់ នៅក្នុងផ្សារអស់ចំនួន ១៩០ម៉ឺនរៀល និងទូរស័ព្ទដៃ ១គ្រឿង ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទួលសង្កែ១ សហការជាមួយកម្លាំងសន្តិសុខផ្សារទួលសង្កែ ធ្វើការឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង៩ និង០០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ៩០០ ក្នុងផ្សារទួលសង្កែភូមិចុងខ្សាច់
សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ នុន ណាក់ ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
ជនរងគ្រោះមានឈ្មោះ សន នឿន ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សម្ភារ:បាត់បង់កាបូបលុយ លុយ ១៩០ម៉ឺនរៀល ទូរស័ព្ទដៃម៉ាក oppo ១គ្រឿង។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលនគរបាល ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់