ព័ត៌មានជាតិ

Paris Saint-Germain នឹង​ខ្សោយ​ជាង​មុន​ពេល​អវត្តមាន Zlatan Ibrahimovic ក្នុង​ការប្រកួត Champions League ជាមួយ Barcelona

​ខ្សែការពារ​ក្លិប​អ្នក​មាន​បុណ្យ Barcelona កីឡាករ Jeremy Mathieu បានបញ្ជាក់​ថា ក្លិប​មហាសេដ្ឋី Paris Saint-Germain នឹង​ខ្សោយ​ជាង​មុន​នៅពេល​ដែល​អវត្តមាន​ខ្សែប្រយុទ្ធ Zlatan Ibrahimovic ។​
​ក្លិប​ទាំងពីរ​នឹង​ត្រូវ​ជួប​គ្នា​ក្នុង​ទីក្រុង​ប៉ារីស​សម្រាប់​ការប្រកួត Champions League នៅ​យប់​ថ្ងៃ​អង្គារ ខណៈ​ដែល​កីឡាករ Ibrahimovic នឹង​ត្រូវ​អវត្តមាន​ដោយសារ​តែ​បញ្ហា​របួស​ជើង​កាលពី​ពេល​ថ្មីៗ​នេះ ។​
Mathieu ប្រាប់​អ្នកសារព័ត៌មាន​ថា Paris ជា​ក្រុម​ដ៏​កំពូល​មួយ​ប៉ុន្តែ​ពួកគេ​នឹង​ចុះ​ខ្សោយ​ជាង​មុន​នៅ​ពេល​ដែល​បាត់បង់​កីឡាករ Ibrahimovic ហើយ Barcelona រំពឹងថា​នឹង​អាច​ឈ្នះ​សម្រាប់​ការប្រកួត​នេះ ។​
​គួរបញ្ជាក់​ថា Ibrahimovic ស៊ុត​បញ្ចូល​ទី​បាន​២២​គ្រាប់​សម្រាប់​រយៈពេល​ជាង​មួយ​ឆ្នាំ​ឲ្យ​ក្លិប Paris Saint-Germain ៕
zlatan-ibrahimovic

មតិយោបល់