ព័ត៌មានជាតិ

ករណីហិង្សាបុរសម្នាក់យកដែកគាស់កង់ម៉ូតូ វាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស

កំពង់ឆ្នាំងៈ ករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទីរសៀល នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បង្កឡើងដោយជនសង្ស័យឈ្មោះ ឯក ជឿន ភេទប្រុស អាយុ ៣៨ឆ្នាំ បានយកដែកគាស់កង់ម៉ូតូវាយទៅលើជនរងគ្រោះឈ្មោះ នេត អ៊ុល ភេទប្រុស បណ្ដាលឲ្យរបួសម្រាមដៃ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់