ព័ត៌មានជាតិ

ដកហូតសារធាតុញៀនរួមនឹងកាំភ្លើង​ ពីជនសង្ស័យ ៣នាក់

ព្រះសីហនុ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២០ វេលា ម៉ោង០១និង៣០នាទី កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀន មួយកន្លែងស្ថិតនៅចំណុចផ្លូវចូលរោងចក្រ យ៉ូវស៊ីង ក្រុម១៧ ភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែង ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមជាមួយវត្ថុតាងចាប់យកដូចរាយលំអិតខាងក្រោម៖១.ឈ្មោះ សយ សុឃឿន (ហ៊ុយ)ជាមេ​ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ​ ស្រុកកំណើត​ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ​ ទីលំនៅបច្ចុប្បន្នសង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។ ២.ឈ្មោះ ពេញ បូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការងាក្រុមហ៊ុនក្រឡុកស៊ីម៉ង់​ ស្រុកកំណើតឃុំកំបូល ស្រុកអង្គឈ្នួល ខេត្តកណ្តាល​ ទីលំនៅបច្ចុប្បន្ន ភូមិពូធឿង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៣.ឈ្មោះ សឿន ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ​ ស្រុកកំណើត​ ភូមិស្តុកធ្លក ឃុំដងទុង ស្រុកដងទុង ខេត្តកំពត​ ទីលំនៅបច្ចុប្បន្ន​ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាងនិងសម្ភារ:ចាប់យករួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន១៥កញ្ចប់ (ធំ០១កញ្ចប់​ មធ្យម០៨កញ្ចប់​ តូច០៦កញ្ចប់)​ ទូរស័ព្ទដៃ ចំនួន០៣គ្រឿង​ កាំភ្លើងខ្លី ម៉ាក K-54 ចំនួន០១ដើម​ គ្រាប់កាំភ្លើងចំនួន០៧គ្រាប់​ ដែកកេះ០៣ កន្រ្តៃយ៍ ចំនួន០១​ សម្ភារ:សម្រាប់វេចខ្ចប់និងប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត៕

មតិយោបល់