ព័ត៌មានជាតិ

​ករណីម៉ូតូបុកម៉ូតូ​ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល​ ៣នាក់​

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើត​ហេតុ​ថ្ងៃសៅរ៍​ ទី​០៩កើត​​ ខែជេស្ឋ​ ឆ្នាំជូត​​ ព-ស២៥៦៤​ ត្រូវ​នឹង​ថ្ងៃទី៣០​ ខែ​ឧសភា​​ ឆ្នាំ​២០២០​ វេលា​ម៉ោង​​១៨នឹង​១៦នាទី​​​​ នៅលើផ្លូវ​ខេត្ត​៣៨២​ នៅ​ចំណុច​ភូមិព្រែកជ្រូក​​​ ឃុំបាក់ដាវ​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​។ បង្កឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​SUZUKI Smash V ធន់​C110 ពណ៌ក្រហម​ ពាក់​ផ្លាកលេខ​ភ្នំពេញ1BH-0872 បើក​បរ​ដោយ​ឈ្មោះ ទូច​ ហ៊ៅ ភេទ​ប្រុស​ អាយុ​៦០ឆ្នាំ​ នៅភូមិព្រែកជ្រូក​ ឃុំបាក់ដាវ​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​​(រងរបួស​ធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្នំពេញ​)(មិនពាក់មួក​សុវត្តិ​)បើកបរក្នុងទិសដៅពី​ត្បូង​ទៅ​ជើង​។ រួម​ដំណើរ​(០១នាក់​)
០១-ឈ្មោះ​រ៉ាន​ គីម​ហួយ​ ភេទ​ស្រី​ អាយុ​០៦ឆ្នាំ​ នៅព្រែកជ្រូក​ ឃុំបាក់ដាវ​ ស្រុកខ្សាច់កណ្ដាល​ខេត្តកណ្ដាល​(រងរបួស​ធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្នំពេញ​)។ លុះមកដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ ម៉ូតូ​បង្ក​បាន​បត់​ចូល​ផ្ទះ​ស្រប​ពេល​នោះ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​HONDA​ ធុន​C125 ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​1CA-7048 បើកបរដោយឈ្មោះ ពៅ​ តុង​លាង​ ភេទ​ប្រុស​ អាយុ ​២០ឆ្នាំ​ នៅកំពង់​ឫស្សី​ ឃុំកំពង់​ឫស្សី​ ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង​ បើកបរក្នុងទិសដៅពី​ជើងទៅ​ត្បូង​(បញ្ច្រាស​ទិស​គ្នា​)។
មុន​ពេល​កើតហេតុមានម៉ូតូ​មួយគ្រឿង​ម៉ាក​SUZUKI Smash C110​ ពាក់ផ្លាកលេខ​ភ្នំពេញ​1BH-0872 បើក​បរ​ដោយ​ឈ្មោះ​ ទូច​ ហ៊ៅ​ ភេទ​ប្រុស​ អាយុ​៦០ឆ្នាំ​ បាន​បើកបត់​មិន​បានមើល​ឆ្វេង​ស្ដាំ​ខ្វះការប្រុងប្រយត្ន័​ស្រប​ពេល​នោះ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​HONDA​ធុន​C125ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​1CA-7048 បើក​បរ​ដោយ​ឈ្មោះ ​​ពៅ​ តុងលាង​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​​ បើក​បរ​នៅ​ក្នុង​ល្បឿន​លឿន​ខ្វះការប្រុងប្រយ័ត្នហើយ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​នឹង​ម៉ូតូ​បង្ក​ខាង​បណ្ដាលអោយ​ដួល​ទៅ​នឹង​ថ្នល់​រងរបួស​ធ្ងន់​(បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្នំពេញ​)។
– ខូចខាត​សម្ភារៈ(ម៉ូតូ​ពីរ​គ្រឿង​)(ស្រាល)
-​ ចំណែក​អ្នក​បើក​បរ​ម៉ូតូ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើ​ការ​ឃាត់​ខ្លួនប្រគល់​អោយ​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បាក់​ដាវ​។
– ចំណែក​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​វាស់​វែង​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរ​បាល​ស្រុក​។

មតិយោបល់