ព័ត៌មានជាតិ

ចំណងដៃ​ឆ្នាំ ២០១៤ គ្រាន់តែ​ភ្លៀង ៣​ទៅ​៤​មេ បាន​លិច​ស្ទើរ​គ្រប់កន្លែង​​រង​ការរិះគន់​ថា​អាជ្ញាធរ​សាងសង់ គ្មាន​បច្ចេកទេស និង​លុប​បឹង ធម្មជាតិ​អស់

​កំពង់ស្ពឺ​៖ ការ​លិច​ផ្លូវ​និង​ផ្សា​ជាច្រើន​នៅ​តាម​ចំណុច​មួយចំនួន​ត្រូវ​មហាជន​បាន លើកឡើង​ថា​បណ្តាលមកពី​កត្តា ជាច្រើន​ដែល​ពាក់​ពន្ធ័​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច រួម​ទាំង​ការ​មិន​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ រស់​នៅ​មូលដ្ឋាន​ផងដែរ ។​

​មូលហេតុ និង​កត្តា​ចំបង​ដែល​នាំឲ្យ​មាន​ការលិចលង់​បណ្តាលម​ក​កត្តា​ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ​ជាតិ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​បាន​សាងសង់​លំនៅដ្ឋាន​ផ្ទាល់ខ្លួន​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស ដូចជា​ការសាងសង់​លើ​ប្រឡាយទឹក​, បង្ហូរ​កាក សំណល់​ចូលក្នុង​ប្រឡាយ​, ការដាក់​លូ​មុខកាត់​តូច​ខុស​លក្ខណៈ បច្ចេកទេស​, បោះចោល​សំរាម​ក្នុង​ប្រឡាយ​។​ល​។

​ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​មាន​អាជីវកម្ម និង​សិប្បកម្ម​ក៏​បាន​បង្ហូរ​កាកសំណល់​ចូល ក្នុង​ប្រឡាយ ។​
​ម្យ៉ាងវិញទៀត​វា​កើតចេញ​ពី​ការដាក់​លូ​មុខកាត់​តូច​តាម​មុខ​ផ្ទះ​ខុស​លក្ខណៈ​បច្ចេកទេស​, បោះចោល សំរាម​ក្នុង​ប្រឡាយ​, ដាក់​របស់រប​រ​ឧបករណ៏​ក្នុង​ប្រឡាយ​…​។​ល​។​

​រួម​ទាំង​បណ្តែតបណ្តោយ​ឲ្យមាន​កា​រ​សាងសង់​ផ្សារ​និង​រោងចក្រ​សហគ្រាស​មិន​ស្រប​តាម​បច្ចេកទេស​និង​បាន​បង្ហូរ​កាកសំណល់​ចូលក្នុង​ប្រឡាយ​។ ការសាងសង់​សំណង់​ផ្ទះល្វែង និង​សំណង់​បុរី​នានា ការចាក់​ដី​ខ្ពស់​ជាង​នីវ៉ូ​ផ្លូវថ្នល់ ក៏​ជា​បញ្ហា​ដល់​ដំណើរការ​លំហូរ​ទឹក​ផងដែរ ។​
​ម្យ៉ាង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជាប់​នឹង​ប្រឡាយ​រង​តូចៗ​ផ្សេងៗ​ក្នុង​ភូមិសាស្ត្រ​តំបន់​ក្បែរ​ខាង​ផ្លូវ​ជាតិ​ធំៗ​ដូចជា​ផ្លូវ​ជាតិ​លេខ​៤​ជាដើម​ពួកគាត់​បាន​សាងសង់​លំនៅដ្ឋាន​ផ្ទាល់ខ្លួន ដោយ​ការចាក់ដី​លុប​ប្រឡាយ​មេ​តូចៗ​ដែល​មាន​ស្រាប់ បណ្តាល ឲ្យ​បិតមុ​ខទឹក​ស្ទើ​គ្រប់កន្លែង ។ ដាក់លូ​តូច​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ បច្ចេកទេស​,​ការ ចាក់ លុប​បឹង និង​ត្រពាំង​ធម្ម ជាតិ​មួយ​ចំនួន​ក្នុង​តំបន់​ការសាងសង់​ផ្ទះ​ចាក់​របង​ព័ទ្ធ​លើ​ប្រឡាយ ធម្មជាតិ​ធ្វើ​កម្មសិទ្ធិ​ជា​ឬ​សគល់​នៃ​ជំនន់​ទឹកភ្លៀង​ផងដែរ​។

​ដូចនេះ​អាជ្ញាធរ​គួរ​មាន​វិធានការ​ចាំបាច់​គ្រប់គ្រង​ប្រជាពលរដ្ឋ​ដែល​រស់​ក្នុង​ភូមិសាស្ត្រ​តំបន់​ក្បែរ​ខាង​ផ្លូវ​ជាតិ​កុំឲ្យ​មាន​ការលុប​បឹងឬ ប្រឡាយ​ធម្មជាតិ​មួយចំនួន​ក្នុង តំបន់ និង​ការបិទច្រក​ផ្លូវ​បង្ហូរទឹក​នានា នាំ​ប្រជាពលរដ្ឋ បាន​ភ្ជាប់​ប្រព័ន្ធ​បង្ហូរទឹក​តៗ​គ្នា​ពី​មួយ​ទៅមួយ ភ្ជាប់​មក​តាម​ប្រឡាយ​ផ្លូវលំ​ក្នុង​ភូមិ ដែល​មាន​ទិសដៅ​ហូរ​ចាក់​មក​កាន់ ប្រឡាយ​ក្បែរៗ​តំបន់​ពួក​គាត់​រស់នៅ ។
​តាម​ការសង្កេត​រៀងរាល់​ឆ្នាំ​មាន​ក្រុមហ៊ុន អេ​ហ្សិត បាន​ផ្តល់​នូវ​គ្រឿងចក្រ ជួយ​ស្តារ និង​កាយ​ប្រឡាយ​បើកមុខ​ទឹក​នៅ​តាម​ចំណុច​សំខាន់ៗ​មួយចំនួន​នៅ​ពេល មាន​ភ្លៀង​ធំ​ម្តងៗ ជួយ​កាត់បន្ថយ​ការលិចលង់ ក្នុង​តំបន់ បាន​មួយចំណែក ។​ប្រជាពលរដ្ឋ និង​ម្ចាស់​សហគ្រាស រោងចក្រ មួយចំនួន​ដែរ ៕
KPS1
KPS2

KPS

មតិយោបល់