ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា តាមរបាយការណ៍របស់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១,៣០នាទី នៅចំណុចក្រុមទី ២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋាននគរបាលស្រុកសំពៅលូន បានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្ដែង។ ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចយើងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ មានឈ្មោះ ហេង ជា ភេទ ស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅក្រុមទី២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ម៉ាទឹកកក ICE ) ចំនួន ៧ កំណាត់ទុយោបឺត ទម្ងន់ ១,៣៥ ក្រាម (ទាំងសំបក), ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( យ៉ាមា WY) ចំនួន ៤គ្រាប់ ទម្ងន់ 0.៣៩ ក្រាម, ទូរស័ព្ទដៃ ចំនួន ១គ្រឿងចាស់។
ជនល្មើស និងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង។សួន ស៊ីរ៉ា

មតិយោបល់