ព័ត៌មានជាតិ

អាណោចអាធ័មណាស់! អ៊ំប្រុសម្នាក់ ចុះមុជទឹកស្ទឹង បណ្តាលឲ្យលង់ស្លាប់

កំពង់ធំៈ ថ្ងៃសុក្រ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង៤និង២៣នាទី នៅចំណុច ភូមិអន្លង់លោក ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ។

សពជនរងគ្រោះឈ្មោះ អ៊ីម វណ្ណា ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ។

មូលហេតុ៖ ជនរងគ្រោះចុះមុជទឹកស្ទឹង បណ្តាលឱ្យលង់ស្លាប់ (មានជំងឺតេតាណូស និងញៀនស្រា ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ។ ហើយបានអនុញ្ញាតិឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់