ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ៧ខ្នង នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: យោងតាមផេករបស់ក្រសួងធន់ធានទឹកនិងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ល្ងាច មានភ្លៀងធ្លាក់កម្រិតខ្សោយលាយឡំខ្យល់កន្ត្រាក់ផងនោះ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋខ្នាតតូចៗ ចំនួន ០៧ខ្នង ក្នុងនោះរួមមានទីតាំងដូចខាងក្រោម ៖
នៅភូមិវាលវង់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ចំនួន ០២ខ្នង និង ស្ថិតក្នុងឃុំឈូក របស់ស្រុកក្រូចឆ្មារ ចំនួន ០៥ខ្នង ករណីនេះមិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ ៕

 

មតិយោបល់