ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី ១៣ ខែមិថុនា នេះថា ក្នុងមួយឆ្នាំតម្រូវការជ្រើសរើស មន្ត្រីអប់រំប្រមាណប្រាំពាន់នាក់ ដែលជាហេតុ ធ្វើឲ្យមានការពង្រីកចំនួនសាលារៀនជាបន្តបន្ទាប់។
នៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលបានធ្វើឡើង នៅមជ្ឈមណ្ឌលពិព័ណ៌ និងសន្និបាតកោះពេជ្រ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “និស្សិតដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ អាចនឹងមានឱកាសក្លាយទៅជា មន្ត្រីអប់រំ ឬ ជាគ្រូបង្រៀនជាដើម។ដោយសារចំណុចនេះហើយ ទើបធ្វើឲ្យក្រសួងអប់រំ ត្រូវការជ្រើសរើសមន្ត្រីរាជការ រហូតដល់ទៅ ៥ពាន់នាក់ ក្នុងមួយឆ្នាំ”។
សម្តេចิបានបន្តថា តម្រូវការជ្រើសរើសមន្ត្រីអប់រំ គឺជាហេតុធ្វើឲ្យមានការពង្រីវិសាលភាព នៃចំនួនសាលារៀន ជាបន្តបន្ទាប់នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា តម្រូវការនៃវិស័យអប់រំ មានទំហំធំណាស់ ដូច្នេះត្រូវទាមទារឲ្យអ្នកពាក់ព័ន្ធ ត្រូវចូលរួមដោះស្រាយទាំងអស់គ្នា ពិសេសស្ថាប័ននាំមុខ គឺក្រសួងអប់រំជាដើមនេះ៕
មតិយោបល់