ព័ត៌មានជាតិ

​នគរបាលស្រុកថ្មពួក បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើសារធាតុញៀនប្រុស ស្រី ចំនួន០២នាក់ និងដកហូតវត្ថុតាងចំនួន០៣ថង់

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនប្រុស ស្រី ចំនួន០២នាក់ នៅវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ៖ ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ សឿត ស៊ីន ភេទស្រី អាយុ៣៣ឆ្នាំ ដកហូតវត្ថុតាងសារធាតុញៀន៣ថង់ រស់នៅភូមិ បន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មុខសញ្ញាជួញដូរ និងម្នាក់ទៀតឈ្មោះ ចាន់ តួ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគោកសំរោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មុខសញ្ញាប្រើប្រាស់ ។
លោកអធិការបានបញ្ជាក់ថា ៖ ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញផ្នែក ប្រឆាំងគ្រឿងញៀន បានធ្វើការដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទ ម្សៅពណ៌សថ្លា ចំនួន០៣ថង់ ដែលជនសង្ស័យឈ្មោះ សឿត ស៊ីន ដាក់ក្នុងកាបូបពណ៌ខ្មៅ និងទូរស័ព្ទដៃ០១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យទាំងមុខសញ្ញាជួញដូរ និងប្រើប្រាស់ទាំង០២នាក់ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់