ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ក្រចេះ: នៅវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចរង្វង់មូល
ខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុង/ខេត្តក្រចេះ ដោយមានម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ក្រចេះ 1C.0524(ខូចខាតធ្ងន់) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេបុកពីក្រោយ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ដោយសន្និដ្ឋានថា ម៉ូតូមានការខូចខាតផ្នែកខាងក្រោយ ចំណែកសពបានដឹកយកមករក្សាទុកនៅវត្តអូរឫស្សី ជាបណ្តោះអាសន្ន រង់ចាំរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់