ព័ត៌មានជាតិ

ពស់ចឹកស្រ្តីម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈកំពុងជម្រះស្មៅដំឡូងមី ​នៅក្នុងចម្ការរបស់ខ្លួន

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ស្ត្រីម្នាក់រងរបួសធ្ងន់ដោយសារពស់ចឹក ត្រូវបានសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យប្រតិបត្តិស្រុកថ្មពួក ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី០២​ ខែមិថុនា​ ឆ្នាំ២០២០ នៅភូមិសំរោង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ យ៉ន យ៉ាន អាយុ៣៩ឆ្នាំ នៅភូមិសំរោង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
​ប្រភពដដែលបានបញ្ជាក់ថា​ នៅមុនពេលកើតហេតុស្ត្រីរងគ្រោះ បានទៅជម្រះស្មៅដំឡូងមីក្នុងចម្ការរបស់ខ្លួន នៅខាងជើងភូមិចម្ងាយប្រមាណ២៥០ម៉ែត្រ ពេលកំពុងតែជម្រះស្មៅត្រូវបានពស់ស្រកាចាស់ចឹកត្រូវចំកែងជើងខាងស្តាំ ហើយត្រូវបានបងប្អូនសាច់ញាតិ នាំយកទៅព្យាបាលនៅមន្ទីរពេទ្យប្រតិបត្តិស្រុកថ្មពួក ៕

មតិយោបល់