ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវរន្ទះបាញ់ បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈចេញពីផ្ទះទៅរកដកផ្សិត

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ស្ត្រីវ័យ ៣៥ឆ្នាំ ត្រូវរន្ទះបាញ់បណ្តាលឲ្យរងរបួសធ្ងន់ខណ:កំពុងភ្លៀងឧបទ្ទវហេតុនេះកើតឡើងកាលពីថ្ងៃអង្គារ១២កើត ខែជេស្ឋឆ្នាំជូតទោស័កពស
២៥៦៤ត្រូវថ្ងៃទី០២ ខែមិថុនា​ ឆ្នាំ២០២០វេលាម៉ោង១២និង០៥នាទីនៅចំណុចភ្នំត្រប់ក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះឃុតសឿនហៅជ្រូកភេទស្រីអាយុ៣៨ឆ្នាំរស់នៅភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ គាត់បានចេញពីផ្ទះទៅរកដកផ្សិត នៅចំណុចកើតហេតុខាងលើ មេឃធ្លាក់ភ្លៀងលាយឡំខ្យល់ផ្គរន្ទះក៍ស្រាប់បាញ់ត្រូវចំពោះ និងភ្លៅខាងស្តាំរបស់គាត់ធ្វើឲ្យរន្ធត់ស្មារតីដួលសន្លប់ ត្រូវអ្នកស្រុកទៅរកផ្សិតជាមួយបញ្ជូនទៅមណ្ឌលសុខភាពភ្នំក្រវាញ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះរងរបួសក កំពុងសម្រាកព្យាលបាលនៅមណ្ឌលសុខភាពភ្នំក្រវាញដោយករណីស្ត្រី ដែលត្រូវរន្ទះបាញ់គិតមកដល់ពេលនេះ គាត់បានរួចផុតពីការគ្រោះថ្នាក់ដល់អាយុជីវិត ហើយកំពុងមើលថែពីក្រុមគ្រូពេទ្យនិងក្រុមគ្រួសារជនរងគ្រោះផងដែរ៕

មតិយោបល់