ព័ត៌មានជាតិ

ការ​ពិត​បី​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​បន្ទាប់​ពី​ប្រ​ព្រឹត្ត​រឿង​លើ​គ្រែ

ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​សប្បាយ​រីក​រាយ និង​ការ​លើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃ​ការ ឡើង​ឋាន​សួគ៌ ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ក​ល្អើន អ្នក​គួរ​តែ​កត់​សំគាល់​ផល​ប៉ះពាល់​ដល់​សុខ​ភាព និង​អារម្មណ៍​របស់​អ្នក​ទាំង​ពីរ។ ដូច្នេះ​ហើយ​ដើម្បី​ជៀស​វា​នូវ​ផល​ប៉ះ​ពាល់ និង​ផ្តល់​នូវ​អារម្មណ៍​ដល់​អស្ចារ្យ​ក្រោយ​ពី​ការ​ឡើង ឋាន​សួគ៌ អ្នក​គួរ​តែ​ជៀស​វាង​ធ្វើ​សកម្មភាព​បី​ចំណុច។
១. ទៅសម្អាតខ្លួនប្រាណភ្លាមៗ
ក្រោយ​ពី​ការ​ឡើង​ឋាន​សួគ៌​រួច​មនុស្ស​ភាគ​ច្រើន​ចង់​តែ​ងូត​ទឹក ឬ​សម្អាត​រាង​កាយ​ភ្លាមៗ។ នេះ​គឺ​ជា​រឿង​មិន​គួរ​ធ្វើ ដោយ​សារ​តែ​រាង​កាយ​របស់​អ្នក​កំពុង​តែ​ឡើង​កំដៅ ហើយ​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​នៅ​ពេល​ដែល​រាង​កាយ​របស់​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​សីតុណ្ហ​ភាព​ភ្លាមៗ។ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​កំពុង​តែ​បែក​ញើស​អាច​បង្ក​ឲ្យ​ស្ទះ​រន្ធ​ញើស និង​ស្ទះ​សសៃ​ឈាម​ថែម​ទៀត។ វិធិ​ដែល​ល្អ​បំផុត​អ្នក​គួរ​តែ​សម្រាក​នៅ​ក្នុង​ស្ងៀម​មួយ​កន្លែង បន្ទាប់​ពីប្រតិបត្តិការ​ចប់ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ស្រែក​ទឹក​គួរ​តែ​ផឹក​ទឹក​ក្តៅ ដើម្បី​ធានា​នូវ​សុ​ខ​ភាព។

២. កុំដេក ឬបោះបង់ចោលភ្លាមៗ
បន្ទាប់​ពី​បញ្ចេញ​ថាម​ពល​ច្រើន អ្នក​អាច​អស់​កំលាំង ហើយ​គេង​លក់​ភ្លាមៗ ព្រោះ​កំលាំង​រំញោច​នៃអារម្មណ៍​ស្រីវ​ស្រីប​របស់​អ្នក​ត្រូវ​បាន​ធ្លាក់​ចុះ។ ការ​បញ្ឍប់​ភ្លាមៗ​ក្រោយ​ពី​សម្រេច​កាម​របស់​ខ្លួន អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំ​ដល់​អារម្មណ៍​របស់​ដៃគូ ហើយ​វា​អាច​ប្រែ​ក្លាយ​ការ​បញ្ចេញ​កំលាំង​របស់​លោក​អ្នក​ប្រែ​ជា​គ្មាន​ន័យ​ទៅ​វិញ។ ជា​ពិសេស​ធ្វើ​ឲ្យ​គេ​គិត​ថា​អ្នក​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ និង​បំផ្លាញ់​នូវ​អារម្មណ៍​រ៉ូមែន​ទិច​របស់​គេ។

៣. មិនគួរវាយតម្លៃ
បុរស​ភាព​ច្រើន​តែង​តែ​បញ្ចប់​សកម្មភាព​លើ​គ្រែមុន​ស្រីៗ។ នៅ​ក្នុង​ករណី​មួយ​ចំនួន​ដូច​ជា​អាយុ​កាល​អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ចុះ​ខ្សោយ និង​មិន​អាច​ជួយ​ឲ្យ​ដៃ​គូរ​បស់​ខ្លួន​ឈាន​ដល់​ចំណុច​កំពូល​ដូច​គ្នា។ ហេតុនេះ​ហើយ ក្រោយ​ពីការ​ធ្វើ​សង្គ្រោះ​ចប់​អ្នក​មិន​គួរ​និយាយ​រិះ​គុណ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ដៃ​គូរ​របស់​អ្នក​នោះ​ឡើយ។ មាន​តែ​ប្រើ​ពាក្យ​សម្តី​ដ៏​ផ្អែម​ល្ហែម លាយ​ឡំ​ជា​មួយ​នឹង​ការ​និយាយ​បែប​កំប្លុក​កំប្លែង​អាច​ជួយ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ផា​សុភាព​ល្អ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត៕

13932266651
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់