កំពង់ធំៈ នៅវេលាម៉ោង ៤និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ មានករណីនារីម្នាក់ចងកសម្លាប់ខ្លួន នៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ ខ្វាច ស្រីល័ក្ខ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
មូលហេតុ៖ ជនរងគ្រោះមានជំងឺប្រចាំកាយ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានត្រឡប់ពីធ្វើការនៅក្រុងព្រះសីហនុ មកផ្ទះឯខេត្តកំពង់ធំវិញ ហើយចេះតែពោលប្រាប់ម្ដាយថា ឈឺក្បាលខ្លាំងណាស់ លុះម្ដាយប្រាប់ថា ឲ្យទៅពេទ្យ ប៉ុន្តែនាងប្រកែក ថា មិនអីទេ។ ស្រាប់តែព្រឹកឡើងនៅថ្ងៃកើតហេតុ ម្ដាយក្រោកបោកខោអាវ ឪពុកមើលទូរទស្សន៍ ចំណែកជនរងគ្រោះដើរចូលក្នុងបន្ទប់មួយសន្ទុះ ហៅយ៉ាងណាក៏មិនឮឆ្លើយ ចូលទៅមើលឃើញកូនចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យ កោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ប្រាកដមែន រួចក៏ប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕



មតិយោបល់