ព័ត៌មានជាតិ

បើស្រវឹង សូមកុំបើកបរបន្តដំណើរ នាំគ្រោះថ្នាក់! រថយន្តលុចស៊ីស400H បើកបុករថយន្តកូរ៉េពេញទំហឹង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ៤ និង២០នាទី ទៀបភ្លឺឆ្លងចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ២១៧ ត្រង់ចំណុចស្តុបអាងទឹក ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យខូចខាតទាំងសងខាង។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញ រថយន្តកូរ៉េ១គ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2C-9237 ដឹកបន្លែពីផ្សារដើមយកទៅឲ្យម៉ូយ នៅឯម្តុំគីឡូលេខ៧ បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវ២១៧។

លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានបើកឆ្លងផ្លូវទៅត្រង់ ខណ:ឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្ត១គ្រឿងទៀត ម៉ាកលិចស៊ីស400H ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AG7188 បើកបរក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវ២១៥ ក្នុងល្បឿនយ៉ាងលឿន អក់ហ្សើចាប់ហ្វ្រាំងមិនទាន់ ជ្រុលមកបុករថយន្តកូរ៉េ បណ្តាលឲ្យវៀចទ្រូងរថយន្ត ហើយដាច់ក្រឡេកង់ខាងក្រោយ ផ្នែកខាងស្តាំ ។ ដោយទ្បែករថយន្តលុចស៊ីស400Hវិញ ខូចខាតធ្លាក់កាងមុខ និងខ្ទេចអស់មួយកំណាត់ខាងមុខរួញចូលគ្នា ភ្លាមៗនោះ អ្នកបើករថយន្តលុចស៊ីស បាន
ទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែង និងយករថយន្តទាំងសងខាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ ដើម្បីរង់ចាំដោះស្រាយផ្លូវច្បាប់៕

មតិយោបល់