ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រុស្ស៊ី បំបាក់ស្មារតីស៊ីរី ដោយបំប៉ោងតួលេខនៃការស្លាប់របស់ក្រុមជីហាដ៨០០នាក់ នៅទីក្រុងអាឡេប៉ូ

ស៊ីរីៈ របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនិងបានបំបាក់ស្មារតីរបស់ក្រុមចលនាជីហាដមួយ ត្រូវបានចេញផ្សាយដោយក្រសួងការពារជាតិ រុស្សីថា មានក្រុមចលនាជីហាដដល់ទៅ ៨០០នាក់បានស្លាប់នៅក្នុងការវាប្រហាររយៈពេលមួយខែនេះ នៅឯទីក្រុង អាឡេប៉ូ ស្របពេលសារព័ត៌មាន SouthFront រាយការណ៍ថាចំនួនអ្នកស្លាប់របស់ក្រុមជីហាដ មានត្រឹមតែ ៣៨០នាក់ប៉ុណ្ណោះក្នុងអំឡុងពេលប៉ះទង្គិចគ្នានោះ។នេះបើយោងតាម សារព័ត៌មាន AMN ចុះផ្សាយនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៦។

ពួកយុទ្ធជនអ៊ីស្លាមនិយម ចម្លោះពី៥០០០នាក់ ទៅ ១២.០០០នាក់ត្រូវបានចូលរួមនៅក្នុងការវាយលុកនេះ ហើយ អត្រាការស្លាប់ និងរបួសខ្ពស់រួចទៅហើយ និងមានឥទ្ធិពលបំបាក់ទឹកចិត្ដលើពួកប្រឆាំងប្រដាប់អាវុធស៊ីរី បណ្តាលឱ្យមេបញ្ជាការរបស់ខ្លួនត្រូវរៀបចំផែនការថ្មី ដើម្បីឈានដល់ការឡោមព័ទ្ធស្រុក ដែលពួកឧទ្ទាម កាន់កាប់ នៅក្នុងទីក្រុងអាឡេប៉ូ។ទោះជាយ៉ាងណា សារព័ត៌មាន Al-Masdar មិនបានទទួលព័ត៌មាននៃ ការស្លាប់របស់អ្នកគាំទ្ររដ្ឋាភិបាលទេ៕

Islamist-rebels-696x378

មតិយោបល់