ព័ត៌មានជាតិ

ឪពុកចុងចាប់រំលោភ កូនស្រីអាយុ១០ឆ្នាំ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

រតនគិរីៈ នៅថ្ងៃទី៤ ខែ៦ ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នគរបាលប៉ុស្តិ៍បានទទួលបណ្ដឹងតាមទូរសព្ទពីឈ្មោះ សុខ វី ភេទប្រុស អាយុ៣៨ឆ្នាំ ក្រុងបានលុង ខេត្តរតនគិរី ដែលត្រូវជាពូរបស់ក្មេងស្រីរងគ្រោះឈ្មោះ ប.ស.ឌ. ភេទស្រី អាយុ១០ឆ្នាំ បានប្ដឹងរាយការណ៍ទៅប៉ុស្តិ៍រដ្ឋបាល ឃុំត្រពាំងច្រេសថាឈ្មោះ ឈៀង យ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ មុខររប កម្មករចម្ការចេក ស្ថិតនៅស្រុកកូនមុំ ខេត្តរតនគីរី បានចាប់រំលោភសេពសន្ថវ: លើក្មេងស្រីរងគ្រោះមានអាយុ១០ឆ្នាំ ដែលត្រូវជាកូនចុងរបស់ខ្លួន។

ក្រោយពេលបានទទួលបណ្តឹងខាងលើភ្លាមនោះ កម្លាំងប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុ បាននាំជនសង្ស័យទៅធ្វើការសាកសួរ និងប្រគល់ជូនជំនាញអធិការរដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់