ព័ត៌មានជាតិ

ករណីរថយន្តវ៉ាជែកទៅបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

កំពង់ឆ្នាំង: នាថ្ងៃពុធ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៦និង៤០នាទីយប់ លើផ្លូវជាតិលេខប្រាំ ចន្លោះគីឡូម៉ែត្រលេខ៨៦-៨៧ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាក់/ក្រុង/ខេត្តកំពង់ឆ្នាំង មានកើតករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ១គ្រឿងម៉ាក LUXSE R300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AD-3116 បើកបរដោយឈ្មោះ ឃុន សេង ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិអូរ ឃុំបឹងបត់កណ្តាល ស្រុកបាកាន ខេត្តពោធិ៍សាត់ បើកបរពីទិសខាងត្បូង ទៅទិសខាងជើង។

លុះពេលបើកបរមកដល់ចំណុចខាងលើ ក៏បានវ៉ា (ជែង) រថយន្ត ១គ្រឿងទៀត ទៅបុកម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1D-0888 បើកបរដោយឈ្មោះ ឈិន ឡាំង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងដំណើរច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់បុរសម្នាក់ ។

បន្ទាប់ពីកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់យកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ក្រោយកើតហេតុសមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើកបករថយន្តម្នាក់ឈ្មោះ ឃុន សេង ដើម្បីសាកសួរបំភ្លឺពីដំណើររឿងហេតុ និងកសាងសំនុំរឿងទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់