ព័ត៌មានជាតិ

មនុស្ស ២នាក់ រងរបួសធ្ងន់ ករណីរថយន្តមិនចាំម៉ាកបុកពីក្រោយ រួចបើករត់គេចបន្សល់ទុកតែស្លាកលេខ

កំពត: នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តនិងម៉ូតូដែលមានទិដៅស្របគ្នាពីត្បូងទៅជើង លើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៣-១៤៤ ត្រង់ចំណុចខាងជើងស្ពានស្រះប៉ោងប្រហែល ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

១/រថយន្តបង្កមិនស្គាល់ម៉ាក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AP-3931 មានទិសដៅពីត្បូងទៅជើងដល់ចំណុចកើតហេតុ បានបុកម៉ូតូ ១គ្រឿង ដែលបើកពីមុខក្រោយពេលបុករថយន្ត ក៏បើករត់គេចបាត់បន្សល់ទុកបំណែករថយន្ត និងស្លាកលេខនៅកន្លែងកើតហេតុ។
២/ម៉ូតូរងគ្រោះម៉ាក អ៊ិចស៊ិនទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អ៊ឹង វ៉ាន់ដេត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត និងអ្នករួមដំណើរម្នាក់ឈ្មោះ គឿន ថា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាទាំងពីរអ្នករងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តកំពត រីឯវត្ថុតាងយកមករក្សាទុកនៅប៉ុស្ដិ៍ព្រៃឃ្មុំ ដើម្បីបន្តតាមនីតិវិធី៕

មតិយោបល់