ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៥នាក់ ស្លាប់និងរងរបួស នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តសាំយ៉ុងបុកគ្នាជាមួយរថយន្តនីសាន់ Frontier នៅវេលាម៉ោង០៩និង១៥នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៩ ចន្លោះបង្គោលគីឡូម៉ែតលេខ១៨-១៩ ស្ថិតនៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា មុនពេលកើតហេតុដំបូង មាន០១គ្រឿងម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ផ្លាកលេខ ភ្នំពេញ 2AL-0475 បើកបរដោយឈ្មោះ ផា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាដុង ឃុំដូនកឹង ស្រុកកំចាយមា ខេត្តព្រៃវែង បើកបរក្នុងទិសដៅពីខាងលិចទៅខាងកើត និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ស៊ុន ម៉ូល ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនតូច០១គ្រឿងម៉ាក Nissan Frontier ពណ៌ស ផ្លាកលេខ បាត់ដំបង 2B-7518 បើកបរដោយឈ្មោះ ឈុន តៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកបរពីទិសដៅខាងកើតទៅខាងលិច បុកចំពីមុខបណ្តាលឲ្យមានគ្រោះថ្នាក់តែម្តង ក្នុងនោះមានអ្នករួមដំណើរ០២នាក់ ម្នាក់ឈ្មោះ ឈាង នៀត ភេទស្រី អាយុ៣២ឆ្នាំ, ម្នាក់ទៀតឈ្មោះ ឈាង គឹមស្រៀង ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំងពីរខាងលើរស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអ្នករួមដំណើរ និងអ្នកបើកបរខាងរថយន្ត Nissan Frontier របួសធ្ងន់០៣នាក់ ០១-/ ឈ្មោះ ឈាង នៀត ភេទស្រី អាយុ៣២ឆ្នាំ០២-/ឈ្មោះ ឈាង គឹមស្រៀង ភេទប្រុស អាយុ១៥ឆ្នាំ ០៣-/ឈ្មោះ ឈុន តៅ ភេទប្រុស អាយុ៣២ឆ្នាំ ។ រីឯខាង រថយន្តសាំយ៉ុង ស្លាប់អ្នកបើកររថយន្តស្លាប់នៅនឹងកន្លែងឈ្មោះ ផា ភេទប្រុស អាយុ៣៨ឆ្នាំ និងអ្នករួមដំណើររបួសស្រាលឈ្មោះ ស៊ុន ម៉ូល ភេទប្រុស អាយុ៣៩ឆ្នាំ ។ រថយន្តទាំង២គ្រឿងខូចខាតធ្ងន់ ។

ចំពោះមូលហេតុ បណ្តាលមកពីរថយន្តម៉ាក Nissan Frontier បើកបរល្បឿនលឿនក្នុងស្ថានភាពផ្លូវកោងដោយខ្វះការប្រុងប្រយ័ត្ន ។

វត្ថុតាងរថយន្តទាំង០២គ្រឿង កម្លាំងនគរបាលជំនាញចរាចរណ៍យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់