ព័ត៌មានជាតិ

ជនពីរក្រុមកើតជម្លោះ បណ្តាលឲ្យផ្ទុះអាវុធ ឃាត់ខ្លួនជនបង្ក៤នាក់ ធ្វើការអប់រំ បន្តរកជនដែលបាញ់៥នាក់ទៀត កំពុងគេចខ្លួន

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ចំពោះករណីជម្លោះរវាងក្រុមពីរភាគី កាលពីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ។

ព័ត៌មានលម្អិតស្តីអំពីករណីនេះ

ករណីនេះបង្កឡើងដោយគូភាគីទាំង២ក្រុម មានការឌឺដងជាពាក្យសំដីដាក់គ្នា ទើបឈានដល់ការគប់ដុំថ្ម ទៅលើភាគីមួយក្រុមទៀត ដែលធ្វើឲ្យមានការផ្ទុះអាវុធចំនួន៣គ្រាប់ នៅចំណុចមុខសាលាចតុមុខ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ដំណើររឿងកើតដោយសារការ មើលមុខគ្នា ភាគីទាំងសងខាងជិះមកដល់ស្តុបចតុមុខទិសដៅបញ្ច្រាសគ្នាភាគីបង្ក បានសួរទៅភាគីម្ខាងទៀតថា “ពួកហ្អែងចង់ធ្វើអី្វ” ហើយក៏នាំគ្នាស្ទុះទៅរើសដុំថ្ម គប់សំដៅទៅក្រុមមួយទៀត ភ្លាមនោះស្រាប់តែភាគីម្ខាងទៀត មានអាវុធក៏បានបាញ់គំរាមឡើងលើចំនួន៣គ្រាប់ ឃើញដូច្នេះភាគីខាងគប់ដុំថ្មបានរត់ចូលផ្ទះលក់បបរជាប់សាលាចតុមុខ ឯភាគីផ្ទុះអាវុធបានជិះម៉ូតូចេញបាត់ទៅ ។

ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍ក៏បានទៅដល់កន្លែងកើតហេតុ ហើយភាគីបង្កចំនួន៤នាក់ ដែលបានគប់ដុំថ្មត្រូវបានកម្លាំងខណ្ឌ.ប៉ុស្តិ៍ យកមកដើម្បីធ្វើការសាកសួរ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះចេន ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅតូបលេខ៩ ផ្លូវ៥១ជាប់វត្តលង្កា មុខរបរលក់ភេសជ្ជ:(ធ្វើតេស្តគ្មានសារធាតុញៀន) ។ ២-ឈ្មោះ ទេពវីរ: ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅម្តុំវត្តទួលសង្កែ ខណ្ឌឫស្សីកែវ មុខរបរជួយលក់បបរបងនៅផ្សារកណ្តាល ( គ្មានសារធាតុញៀន) ។ ៣-ឈ្មោះ វេង ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ មុរបរជួយលក់ហ្វើរម្តាយ ( គ្មានសារធាតុញៀន) ។ ៤-ឈ្មោះពុំ វិសាល ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ ១៩០ភូមិ-ឃុំអរិយក្សត្រ ស្រុកល្វា ឯម ខេត្តកណ្តាល មុខរបរបុគ្គលិកណាហ្គា (គ្មានសារធាតុញៀន) ។

វត្ថុតាងមាន៖ ១-ដុំថ្ម៣ដុំ ២-សំបកកាទុស៣, ៣-ម៉ូតូម៉ាកឡេតពណ៌សផ្លាកលេខភ្នំពេញ១FP៤៩១៥
៤-ម៉ូតូធូដេពណ៌ខ្មៅគ្មានផ្លាកលេខ ។

ក្រោយពីធ្វើការសាកសួរ ណែនាំអប់រំ និងមានអាណាព្យាបាលមកធ្វើកិច្ចសន្យាធានារួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យជនបង្កទាំង៤នាក់នេះត្រឡប់ទៅគេហដ្ឋានវិញ ម្យ៉ាងវិញទៀត សមត្ថកិច្ចនៅតែបន្តការស្រាវជ្រាវរកជន៥នាក់ ដែលបាញ់នៅយប់កើតហេតុនោះ ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់