ព័ត៌មានជាតិ

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៦គ្រួសារ

កំពង់ឆ្នាំង: យោងតាមផេក ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទី ល្ងាច មានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៦គ្រួសារ នៅចំណុចភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ម្ចាស់រងគ្រោះឈ្មោះ១-ឈ្មោះ ពៅ ធី ២-ឈ្មោះ គង់ ប៊ុនឆេង ៣- គង់ ស្រីឡែន ៤- ខន ឃីម ០៤ផ្ទះខាងលើនេះ បណ្តាលឲ្យ រលំដល់ដី
១- គង់ ប៊ុនធឿន ២- ញៀន ធឿន ០២ផ្ទះនេះ បណ្តាលឲ្យ របើកដំបូល ៕

មតិយោបល់