តាកែវៈ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ភ្លៀងធ្លាក់មួយមេធំ បានធ្វើឲ្យទឹកហូរច្រោះទីតាំងស្ថាបនាស្ពានថ្មីមួយកន្លែង ត្រង់ចំណុចខាងជើងផ្សារស្វាយព្រៃ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។
ករណីខាងលើនេះ មិនមានការបិទផ្លូវមិនឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍នោះទេ គ្រាន់តែលំបាកក្នុងការធ្វើដំណើរ ពិសេសចំពោះរថយន្តធុនធំ បើអាចរកផ្លូវធ្វើដំណើរចរាចរណ៍វាងបាន សូមកុំធ្វើដំណើរនៅត្រង់ចំណុចផ្លូវខាងលើនេះ ៕
មតិយោបល់