កណ្ដាលៈ កាលពីវេលាម៉ោង ២០និង០០នាទីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។
ជនសង្ស័យទី១-ឈ្មោះ វេ វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) និង២-ឈ្មោះ វឿន រ៉ាឈូ ហៅម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅ ភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៧កញ្ចប់ (មធ្យម០១,តូច០៦)
-ម៉ូតូម៉ាកហុងដា SL ពណ៌ទឹកប្រាក់ចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០២គ្រឿង។
ដំណើររឿង៖ នៅមុនកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលវិហារសួគ៌ បានចេញល្បាតនៅភូមិសាស្រ្តរបស់ខ្លួន លុះមកដល់ចំណុចកើតហេតុ បានប្រទះឃើញឈ្មោះ វីរៈ និងឈ្មោះ ម៉ៅ ដែលមុខសញ្ញាជួញដូរថ្នាំញៀន ទើបតែចេញពីពន្ធនាគារ ក៏ឃាត់អ្នកទាំង២ ធ្វើការសាកសួរ ហើយសមត្ថកិច្ច ក៏បានឆែកឆេររកឃើញ ថ្នាំញៀនចំនួន ០៧កញ្ចប់ ទើបនាំខ្លួនពួកគេ ជាមួយវត្ថុតាងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរ ឈ្មោះ វេ វីរៈ បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចនគរបាលថា ចំពោះថ្នាំញៀន គឺខ្លួនទៅទិញពីឈ្មោះ ភា មិនស្គាល់អត្តសញ្ញាណ ដោយទិញក្នុងតម្លៃ៤០ម៉ឺនរៀល យកមករំលែក ដាក់កញ្ចប់តូចៗ ទុកលក់បន្ត។ បន្ទាប់មកសមត្ថកិច្ច បានបញ្ជូនជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តនីតិវិធីតែម្តង។
បញ្ជាក់ ចំពោះឈ្មោះ វេ វីរៈ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន រយៈពេល២ឆ្នាំ។ ចំពោះឈ្មោះ វឿន រ៉ាឈូ ហៅម៉ៅ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនរយៈពេល១ឆ្នាំ៕
មតិយោបល់