ព័ត៌មានជាតិ

វីដេអូ​​ស្រើបស្រាលនាង​ ទេព សម្ជស្ស​ ជាមួយនឹង​​តារា​ហ្វីលីពីន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​​ស្រឡាំងកាំង​

នាង ទេព សម្ជស្ស​ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជា​តារាសម្តែងមួយដួង ដែល​បោះជំហាន​យ៉ាងលឿនក្នុងពិភពសិល្បៈខ្មែរនាពេលបច្ចុប្បន្ន ។​​​ស្រីស្រស់រូបនេះ​គេស្គាល់នាង​ច្បាស់បំផុត​តាមរយៈរឿងជីវិតនាង​រក្សា ដោយ​ដើរ​ជាតួអង្គឯក​។​
2013-12-20_121515
​ថ្មីៗនេះដែរ​វិដេអូឃ្លិបមួយ ដែលត្រូវបានគេបង្ហោះនៅលើ YouTube បាន​ធ្វើឲ្យ​អ្នកគាំទ្ររបស់នាង​ស្រឡាំងកាំង ព្រោះ​ថា​ឈុត​ក្នុងវិដេអូឃ្លិបនោះ នាង​ស្លៀក​ឈុតប៊ីគីនី ស្ទើរអាក្រាតកាយ​ទៅហើយ​។ វីដេអូឃ្លិប​ដ៏ស្រើបស្រាលនេះ​ត្រូវបានគេដឹងថា ជាវីដេអូឃ្លិបដែលថត​ជាមួយនឹង​តារាហ្វីលីពីន ដោយ​ថត​​​​ក្នុងឈុតបទចម្រៀង He Ain’t Gotta Know តម្រូវ​ឲ្យ ទេព សម្ជស្ស​ ប្រណេប្រណាក់​ ​ស្រើបស្រាល​ក្នុងស្ថានភាព​ឈុតប៊ីគីនី​ ​​។​

តែទោះជាយ៉ាងណា​ស្រីស្រស់រូបនេះ​ធ្លាប់បាន​ប្រាប់ដល់សារព័ត៌មាន​ក្នុងស្រុកថា ឈុតបទចម្រៀងនេះ បើសិនជា​ថត​ឲ្យផលិតកម្ម​ក្នុងស្រុកខ្មែរ ខ្លូនមិនថតឡើយ តែដោយសារតែ​​​បទនេះជាបទរបស់​តារាហ្វិលីពីន​ទើបខ្លួនហានថត​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់