អ្នកប្រហែលជានឹកស្មានមិនដល់ ហើយក៏ប្រហែលជាមានការភ្ញាក់ផ្អើលនៅពេលដែលដឹងថា ផលិតផលដែលបានមកពីធម្មជាតិមួយចំនួន ដូចដែលរៀបរាប់ខាងក្រោមនេះ គឺអាចជួយឲ្យស្បែករបស់អ្នកមានសភាពទន់រលោងជាងមុន។
ក្រមួនឃ្មុំ
យើងទាំងអស់គ្នាតែងតែគិតថា ក្រមួនគឺជាកាកសំណល់ធម្មតាដែលគេបានពូតយកទឹកឃ្មុំចេញអស់ ក៏ប៉ុន្តែវាក៏អាចផ្តល់អត្ថប្រយោជន៍សម្រាប់ស្បែករបស់អ្នកផងដែរ។ ដូច្នេះអ្នកគួរតែយកក្រមួនឃ្មុំមកលាបម៉ាស្សាតិចៗ លើស្បែករបស់អ្នករហួតដល់ចេញប្រេងមកក្រៅលើស្បែក វិធីនេះអាចជួយឲ្យស្បែករបស់អ្នកមានសំណើម។
ទឹកឃ្មុំ
ទឹកឃ្មុំជាឱសថធម្មជាតិដែលសម្បូរនូវវីតាមីន និងសារធាតុរ៉ែពិសេសៗជាច្រើន ដែលជួយដល់សុខភាពស្បែក និងសុខភាពរាងកាយផ្ទាល់។ ទឹកឃ្មុំត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់ជាការថែរក្សាស្បែក ម្យ៉ាងវិញទៀតអ្នកអាចអនុវត្តវាដោយខ្លួនងងនៅផ្ទះបាន។ ហើយវាក៏ត្រូវបានគេបញ្ចាក់ថាមានសុវត្ថិភាពសម្រាប់ស្បែក ហើយអាចព្យាបាលស្បែកកើតមុនដោយយកទឹកឃ្មុំមកលាយជាមួយនឹងទឹកក្រូចឆ្មា រួចធ្វើការម៉ាស្សាលើស្បែកមុខលើសពីនេះទៅទៀតអាចចួយបំបាត់ការឈឺចាប់បានមួយចំនួនដោយសារការរលាក។
ផ្លែប៊ឺ
ជាធម្មតាអ្នកតែងតែបានដឹងថាអ្នកដែលមានបញ្ហាស្បែកស្ងួត នឹងងាយរមាស់គួរតែប្រើប្រាស់ប៊ឺកាកាវដើម្បីព្យាបាលបញ្ហាទាំអស់នេះ។ អ្នកជំនាញផ្នែកសម្រស់បាននិយាយថា វាគឺជាឱសថម្យ៉ាងដ៏ល្អសម្រាប់ព្យាបាលស្បែកស្ងួត លើសពីនេះទៅទៀតវាក៏ជាអាហាររូបត្ថម្ភសម្រាប់មនុស្សវយ័ចំណាស់ផងដែរ។
ទឹក
កុំភ្លេចថាការញ៉ាំទឹកឲ្យបានច្រើនក៏មានសារៈសំខាន់ជួយឲ្យស្បែករបស់អ្នកមានសំណើមផងដែរ។ ប្រសិនបើអ្នកផ្តល់ទឹកគ្រប់គ្រាន់ដល់រាងកាយរបស់អ្នកវាគឺអាចជួសសម្រួលដល់ការរំលាយអាហារបានច្រើន។ ទឹកគឺជាផ្នែកមួយដ៏សំខាន់ដល់សុខភាព និងសម្រស់។ មនុស្សពេញវ័យគួតែញ៉ាំទឹកឲ្យបាន ៨ កែវក្នុងមួយថ្ងៃដើម្បីសុខភាព និងស្បែកមានសំណើម៕
មតិយោបល់