ព័ត៌មានអន្តរជាតិ

នាវាចម្បាំង Admiral Kasatonov របស់រុស្ស៊ី បញ្ចប់ការសាកល្បង នៅសមុទ្រ Baltic

រុស្ស៊ីៈ នាវាចម្បាំង Admiral Kasatonov របស់រុស្ស៊ី ត្រូវបានគេដឹងថា មានសមត្ថភាពអាចកម្ទេចនាវាផ្ទុកយន្តហោះ នាវាចម្បាំង និងអង្គភាពយោធាដែនអាកាស រួមជាមួយការរុករក ក៏ដូចជាកំណត់គោលដៅនាវាមុជទឹក ជាពិសេសវាអាចប្រឆាំងនាវាមុជទឹក និងមីស៊ីលបានថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

ទាក់ទងនឹងគម្រោងសាងសង់នាវាចម្បាំង ២២៣៥០ ​របស់រុស្ស៊ី​ មានឈ្មោះថា Admiral Flota Kasatonov ត្រូវបានបង្កើតឡើង ដោយប្រើបច្ចេកវិទ្យាដ៏ទំនើប ដែលបានបញ្ចប់ការសាកល្បង នៅលើដែនសមុទ្រ ហើយវា នឹងត្រូវប្រគល់ទៅឱ្យកងទ័ពជើងទឹករុស្ស៊ី នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនសាងសង់នាវា។

សូមជំរាបថា ក្នុងអំឡុងពេលសាកល្បងចុងក្រោយ នៅសមុទ្រ Baltic គឺនាវាចម្បាំង Admiral Kasatonov ត្រូវបានសាកល្បង ជាមួយប្រតិបត្តិការប្រព័ន្ធអាវុធជាច្រើនបែបផងដែរ៕

មតិយោបល់