ព័ត៌មានជាតិ

អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទយកច្រវ៉ាក់វាយយកទ្រព្យសម្បត្តិ និងបណ្តាលឲ្យរបួស

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីបានប្រព្រឹត្តិករណីលួចមានស្ថានទម្ងន់ទោស ( យកច្រវាក់វាយយកទ្រព្យសម្បត្តិ និងបណ្តាលឲ្យរបួស )

បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីលួចយកសម្បត្តិ និងវាយបណ្តាលឲ្យរបួសភ្លាម កម្លាំងជំនាញខណ្ឌប៉ុសិ៍្ត បានបើកការស្រាវជ្រាវភ្លាមៗ ចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២១និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួចមានស្ថានទម្ងន់ទោស(យកច្រវាក់វាយយកទ្រព្យសម្បត្តិ និងបណ្តាលឲ្យរបួស) ស្ថិតនៅចំណុចក្បែររបងស៊ីឌីស៊ី ផ្លូវ៩៤ កែង១៣ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ហេង អ៊ិន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលបន្ទប់លេខ4 ផ្លូវជាតិលេខ4 ភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យកម៉ូតូមួយគ្រឿងម៉ាកសេ125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1CO.1840,ទូរស័ព្ទដៃមួយគ្រឿងម៉ាក realme ពណ៌ស្វាយ និងច្រវាក់ចាក់ជាប់មេសោមួយ(ជារបស់ជនសង្ស័យ) ។

ជនរងគ្រោះឈ្មោះ ហោ វិសាល ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិវាលបំពង់ ឃុំខ្ពកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (បាត់កាបូបលុយ និងបាត់លុយចំនួន40ដុល្លារ, ប័ណ្ណសម្គាល់ម៉ូតូមួយសន្លឹក, អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ មួយ សន្លឹក និងទូរស័ព្ទ មួយគ្រឿង ម៉ាក អាយ ម៉ូបាយ ពណ៌ទឹកប្រាក់) ។
-ឈ្មោះ ធុន ឆើត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ស្នាក់ នៅភូមិទួល វិហារមានជ័យ ឃុំ ក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (បាត់លុយចំនួន4ម៉ឺនរៀល និងប័ណ្ណសម្គាល់ម៉ូតូមួយសន្លឹក)។

ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕

មតិយោបល់