ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបុករថយន្តពេញទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅផ្លូវជាតិលេខ៤

ព្រះសីហនុៈ នៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តនិងម៉ូតូ ខណៈពេលកំពុងបើកបរបញ្ច្រាសទិស ស្រាប់តែបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ម្តុំឃ្លាំងលើ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក HONDA AREBLADE ពណ៌ ខ្មៅ -ក្រហម គ្មានពាក់ស្លាកលេខ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ ជាង ២០ឆ្នាំ ធ្វើដំណើរពីឃ្លាំងលើ ឆ្ពោះទៅញូស្តារ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុកពេញទំហឹងចំពីមុខរថយន្តមួយគ្រឿងម៉ាក HYUNDAI Strarix ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5287 ទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ បាត់បង់ជីវិតបុរសម្នាក់ នៅនឹងកន្លែងកើតហេតុតែម្តង ។

បន្ទាប់ពីកើតហេតុភាគីខាងរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ធ្វើការឃាត់ខ្លួននាំទៅកាន់ការិយាល័យ នគរបាលចរាចរណ៍ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ។

ចំណែកសាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច បានស្រាវជ្រាវស្វែងរកសាច់ញាតិ មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់