ព័ត៌មានជាតិ

គណ:បញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ចុះត្រួតពិនិត្យភាពអសកម្ម មុខវត្តសម្តេច ម៉ួង រ៉ា

ភ្នំពេញ:កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក នាយករដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យសារជាតិស្រវឹង និងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង០៧:០០នាទី ដល់ម៉ោង០៨:០០នាទី នៅតាមបណ្តោយផ្លូវលេខ១៥១ មុខវត្ត សម្តេច ម៉ួង រ៉ា មានកម្លាំងចូលរួមសរុប ៤០នាក់ ៖
១/មន្ត្រីសាលាខណ្ឌ=០៥នាក់
២/កំលាំងPL=១៥នាក់
៣/កំលាំងPM=១០នាក់
៤/កំលាំងសណ្តាប់ធ្នាប់ខណ្ឌ=១០នាក់

លទ្ធផលទទួលបាន :
-អាវុធឆ្លងកាត់ (គ្មាន)
-អប់រំម៉ូតូអត់មួកអត់កញ្ចក់ចំនួន ៣៥គ្រឿង
-ឃាត់ខ្លួនមនុស្ស ០២នាក់ យកទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿង ករណី ប្រើប្រាស់គ្រឿងញៀន មានម៉ាទឹកកក ២កញ្ចប់តូច នៅជាប់ខ្លួន៕

photo_2016-04-20_22-59-01 photo_2016-04-20_22-59-03 photo_2016-04-20_22-59-05 photo_2016-04-20_22-59-08 photo_2016-04-20_22-59-11 photo_2016-04-20_22-59-15 photo_2016-04-20_22-59-30 photo_2016-04-20_22-59-39

មតិយោបល់