ព័ត៌មានជាតិ

ចាប់ខ្លួន បញ្ជូនជនជាតិអង់គ្លេសម្នាក់ ទៅតុលាការក្រោយល្មើសច្បាប់ចរាចរណ៍របស់កម្ពុជា

(ព្រះសីហនុ): នគរបាលចរាចរណ៍ខេត្តព្រះសីហនុបញ្ជូនបុរសចំណាស់ជនបរទេសជនជាតិអង់គ្លេសម្នាក់ឈ្មោះMark philip palh អាយុ៦១ឆ្នាំសាលាដំបូងខេត្ត កាលពីថ្ងៃទី១ខែមេសាឆ្នាំ២០១៦ពីបទបើកបររថយន្តមានជាតិស្រវឹងបង្ករឱ្យគ្រោះថ្នាក់ចរាចរណ៍ទៅបុកដើមស្វាយធ្វើឲ្យខូចខាតបង្កាន់ដៃរបងហាងកាហ្វេម៉ាម៉ាស្ថិតនៅផ្លូវលេខ៥០០ក្នុងភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុកាលពីម៉ោងជាង៤ទៀបភ្លឺ ថ្ងៃ១មេសា។
បើតាមលោកវរសេនីយ៍ឯក ព្រហ្ម ពៅថា គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ។
បច្ចុប្បន្ននគរបាលចរាចរណ៍បញ្ជូនអ្នកបើកបររថយន្តទៅតុលាការដោយសារកាវាស់ជាតិស្រវឹងទៅលើអ្នកបើកបរបរទេសរូបនេះឃើញមានជាតិអាកុលរហូតដល់0,84mg/L ៕

   
 

មតិយោបល់