ព័ត៌មានជាតិ

Update៖ ពីរនាក់បងប្អូនបង្កើត ខ្ចីម៉ូតូគេជិះទៅមើលយាយ ឈឺនៅស្រុក ត្រូវរថយន្តកិនស្លាប់ គ្រាន់តែម្ដាយទទួលដំណឹងភ្លាម មកដល់កន្លែងកើតហេតុសន្លប់បាត់ស្មារតី

ភ្នំពេញ: នៅថ្ងៃច័ន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង ៨និង៥០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចខាងលិចរង្វង់មូលគួរស្រូវ លើផ្លូវ២១៧កែងផ្លូវ១០៤ ឋិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

១/ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AI-6655 បើកបរដោយឈ្មោះ ភឿន ស្រីរត្ន័ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ បុគ្គលិកហាង មានទីលំនៅឋិតក្នុងភូមិតាងួន ឃុំពម៉ារៀល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិចឯកជនសួគ៌ា)(ពាក់មួកសុវត្ថិភាព)។
-អ្នករួមដំណើរមានឈ្មោះ ភឿន ស្រីកា ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរបុគ្គលិកហាង មានទីលំនៅឋិតក្នុង ភូមិតាងួន ឃុំពម៉ារៀល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ) (ពាក់មួកសុវត្ថិភាព)។
២/រថយន្តម៉ាក HYUNDRI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-2803 បើកបរដោយឈ្មោះ ចឹក ធូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅឋិតក្នុងភូមិអង្គខ្ជាយ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្ត និងម៉ូតូ បើកបរស្របទិសគ្នាពីកើតទៅលិចរួចរថយន្ត ក៏បានបុកពីក្រោយ បណ្ដាលឲ្យដួលបោកអូសតែម្ដង។
រថយន្តខូចខាតស្រាលម៉ូតូខូចខាតស្រាល។

មូលហេតុ៖ មកពីរថយន្តបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។

សូមបញ្ជាក់៖ ជនរងគ្រោះទាំង ២នាក់ ត្រូវជាបងប្អូនបង្កើត ខ្ចីម៉ូតូចុងភៅជិះទៅមើលម្ដាយយាយឈឺ នៅឯស្រុក ប៉ុន្តែមិនទាន់ទៅដល់ផង ជួបអកុសលបែបនេះ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណត់ហេតុប្រគល់ ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង
ត្រូវបានប្រគល់ទៅឲការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់