ព័ត៌មានជាតិ

ផ្អើលយប់មិញ ក្រុមជនសង្ស័យ ជិះរថយន្ត និងម៉ូតូ ស្ទាក់វាយបុរស ៣នាក់ នៅស្រុកកៀនស្វាយ

កណ្ដាល: កាលពីវេលាម៉ោង ២៣ និង៣០ នាទីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ១ ក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កម្លាំងសមត្ថកិច្ច ចុះស្រាវជ្រាវ និងបង្ក្រាបករណហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា។

ជនរងគ្រោះ០៣ នាក់៖ ១.ឈ្មោះ ម៉ៅ នី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករ។ ២.ឈ្មោះ សួន មុន្នីវិរ:បុត្រ ភេទប្រុស អាយុ២០ឆ្នាំ(ខ្មែរ) ទីលំនៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ បើកបររថយន្ត ។ ៣.ឈ្មោះ អួន ចាន់ដន ភេទប្រុស អាយុ២៦ឆ្នាំ (ខ្មែរ) ទីលំនៅភូមិ ព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កសិករ។

ជនសង្ស័យ១០នាក់ ឃាត់ខ្លួនបាន៣នាក់៖
ទី១.ឈ្មោះ ទេព រិទ្ធបញ្ចសារ ភេទប្រុស អាយុ១៩ឆ្នាំ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគីរ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល ។
២.ឈ្មោះ គឹម សៀងហុង ភេទប្រុស អាយុ១៧ឆ្នាំ (ខ្មែរ) មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៣.ឈ្មោះ ផៃ មិនា (ដេត)ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ (ខ្មែរ) មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ចំណែកជនសង្ស័យគេចខ្លួន៖
១.ឈ្មោះ ជា ស៊ីថា ភេទប្រុសអាយុ ២០ឆ្នាំ(ខ្មែរ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ។
២.ឈ្មោះជា វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ(ខ្មែរ) មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៣.ឈ្មោះជា ចាន់សិលា(ណាន់)ភេទប្រុស អាយុ២៧ ឆ្នាំ(ខ្មែរ) មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៤.ឈ្មោះជា ស៊ីហ្វូ (ជុយ) ភេទប្រុសអាយុ១៧ឆ្នាំ ខ្មែរ មានទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៥.ឈ្មោះ ឡូញ ឌីណា ភេទប្រុស អាយុ២១ឆ្នាំ (ខ្មែរ)មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៦.ឈ្មោះ ទូច ចាន វាសនា(ហួរ)ភេទប្រុស អាយុ១៩ឆ្នាំ (ខ្មែរ)មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៧.ឈ្មោះ មឿន ស៊ាងឡុង ភេទប្រុស អាយុ១៧ឆ្នាំ ខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្ភារខូចខាតម៉ូតូ៣គ្រឿង
១.ម៉ាក ហុងដា C125 ឆ្នាំ២០១២ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1BE.5265 ។
២.ម៉ាកYamaha FZ ពណ៌ខ្មៅ ផ្លាក
លេខ ភ្នំពេញ 1HS.3339 ។
៣.ម៉ាកYamaha Exciter GPពណ៌ខៀវលាយទឹកប្រាក់ គ្មានផ្លាកលេខ ។

វត្ថុតាងចាប់យក ៖
១.ឈើជ្រុង០១ ទំហំ៥គុណ២ ប្រវែង ១.៤ម៉ែត្រ ។
២.ដុំថ្ម០៣ដុំ
៣.ដងអំបោសជ័រ ពណ៌ក្រហម ០១ ប្រវែង ០.៥១ ម៉ែត្រ
៤.ខ្សែក្រវ៉ាត់ ០១ ពណ៌ខ្មៅ អត់ក្បាល ប្រវែង ១.០៧ ម៉ែត្រ ។
៥.ម៉ូតូ១គ្រឿងម៉ាកហុងដាប៊ីត ស៊េរី២០១៧ ពាក់ផ្លាកលេខ កណ្តាល 1X-9566។

សភាពរឿងហេតុ៖
នៅវេលាម៉ោង ២២ និង៣០នាទីថ្ងៃកើតហេតុ ក្រុមជនរងគ្រោះ និងមិត្តភក្ដិ ០៣នាក់ទៀត បាននាំគ្នាអង្គុយផឹកស្រាបៀរ និងស្រាក្រឡុក នៅចំណុច មុខផ្សារកៀនស្វាយផ្លាហ្សា ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលកំពុងផឹកបានមួយសន្ទុះ មានក្រុមជនសង្ស័យខាងលើ មកអង្គុយផឹកស្រានៅតុ ក្បែរតុជនរងគ្រោះ ហើយជនសង្ស័យ បានសម្លឹងមកតុជនរងគ្រោះ (លក្ខណ:ចង់បង្ករឿង) ជនរងគ្រោះឃើញដូចនេះបាន នាំគ្នាគិតលុយរួចជិះម៉ូតូចេញ បំណងទៅ
ផ្ទះ ពេលកំពុងជិះ ស្រាប់តែឃើញមានរថយន្ត០១គ្រឿង និងម៉ូតូប្រហែល០៦គ្រឿង របស់ក្រុមជនសង្ស័យ បានដេញក្រុមម៉ូតូជនរងគ្រោះតាមក្រោយ។

រហូតមកដល់ចំណុចមុខធនាគារស្ថាបនា ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រុមជនសង្ស័យ បានស្ទាក់ក្រុមម៉ូតូរបស់ជនរងគ្រោះ ឲ្យឈប់រួចវាយទៅលើជនរងគ្រោះ ដោយមា​នការភ័យពេក ជនរងគ្រោះ បាននាំគ្នារត់ទៅពួនចូលតាមច្រក (ធនាគារស្ថាបនា) ចំណែក ក្រុមជនសង្ស័យ បាននាំគ្នាវាយទៅលើម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យខូចខាត រួចបាននាំគ្នាជិះគេចខ្លួនបាត់ ។

បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ក្រោយពីទទួលបានបណ្តឹងរួចកម្លាំង ប៉ុស្តិ៍ បានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ បច្ចុប្បន្ន កំពុងស្វែងរកបក្ខពួកជនសង្ស័យបន្ត៕

មតិយោបល់