ភ្នំពេញៈ អគារទីស្នាក់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិន បានសម្ពោធបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី០៥ ខែសីហានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប៊ូ ជៀនគួរ (BU Jianguo) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងឲ្យដឹងថា អគារសមាគមមិត្តភាពកម្ពុជា-ចិននេះមានទីតាំងនៅក្នុងវិមានរដ្ឋចំការមនមានទំហំ១៣ម៉ែត្រ×២៨ម៉ែត្រស្មើរ៣៦៤ម៉ែត្រការ៉េ ផ្តើមកសាងពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ កម្ពស់ពីរជាន់ បានចុះកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន One More ក្នុងតម្លៃសាងសង់ ៣៤០០០០ដុល្លារអាមេរិក ជាប្រភពថវិកាបានមកពីការឧបត្ថម្ភពីសប្បុរសជនក្នុងស្រុក និងសប្បុរសជនចិន៕







មតិយោបល់