Apple នឹងផ្ដល់ប្រាក់រង្វាន់ដល់ Hacker ណា ដែលមានសមត្ថភាពរកឃើញចន្លោះប្រហោងនៅក្នុង Software ខ្លួន

អាមេរិក៖ ក្រុមហ៊ុន Apple បានប្រកាសឲ្យដឹងថា ខ្លួននឹងផ្ដល់ប្រាក់រង្វាន់យ៉ាងសន្ធឹកដល់ជនណាដែលបានរកឃើញចន្លោះប្រហោងនៅក្នុង Software របស់ក្រុមហ៊ុន Apple ដែលនេះអាចនិយាយបានថាជាការផ្ដល់ប្រាក់រង្វាន់ជាលើកដំបូងសម្រាប់ក្រុមហ៊ុន Apple។

លោក Ivan Krstic ប្រធានសន្ដិសុខរបស់ក្រុមហ៊ុន Apple បានប្រកាសឲ្យដឹងនៅក្នុងវេទិកាមួយនៅទីក្រុង Las Vegas កាលពីថ្មីៗនេះថា Apple នឹងផ្ដល់ប្រាក់រង្វាន់រហូតដល់ ២០០,០០០ដុល្លារអាមេរិក ដល់ជនណាដែលបានរកឃើញចន្លោះប្រហោង (bug) នៅក្នុង Software របស់ Apple។

ពាក់ព័ន្ធនឹងការផ្ដល់ប្រាក់រង្វាន់នេះ ត្រូវបានក្រុមហ៊ុនធំៗដូចជា Google, Yahoo និង Facebook បានធ្វើឡើងជាយូរណាស់មកហើយ ដោយកាលពីខែមុខ Google បានប្រកាសថា កាលពីឆ្នាំ២០១៥ ខ្លួនបានផ្ដល់លុយ ៥៥០,០០០ដុល្លារ ដល់អ្នកដែលបានរកឃើញចន្លោះប្រហោង ដែលអាចបង្កជាហានិភ័យនៅក្នុង Android software ចំណែក Facebook វិញបានចំណាយរហូតដល់ ៤,៣លានដុល្លារ ដល់អ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា ៨០០នាក់នៅជុំវិញពិភពលោក ដែលបានរកឃើញ Bug របស់ Facebook៕

apple-Hacker

មតិយោបល់