ព័ត៌មានជាតិ

ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ ០៣​នាក់​ ករណី​លួច​លុយ​តាម​វី​ង​ តាម​ទូ​លុយ​ទ្រូ​ម៉ា​នី​

​ស្ទឹងត្រែង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​នាយកដ្ឋាន​គ​របាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី​ និង​ខេត្ត​រតនគីរី​ និង​ខេត្តស្ទឹងត្រែង​ បាន​ធ្វើការ​បង្ក្រាប​ និង​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​ ០៣​នាក់​ ករណី​លួច​លុយ​តាម​វី​ង​ តាម​ទូ​លុយ​ទ្រូ​ម៉ាត​នី​ កាលពី​ថ្ងៃ​ទី​ ០៨​ ខែមិថុនា​ ឆ្នាំ​២០២០​ នៅ​ភូមិ​ដើម​ស្រល់​ សង្កាត់​មនោ​រម្យ​ ក្រុង​សែន​មនោ​រម្យ​ ខេត្ត​មណ្ឌល​គី​រី​ ។​

​យោង​តាម​របាយការណ៍​មន្ត្រី​នគរបាល​ខេត្ត​មណ្ឌល​គី​រី​ បាន​ឲ្យ​ដឹង​ថា​ ៖​ ជនសង្ស័យ​ទាំង​០៣​នាក់​រួម​មាន​ ១/​ឈ្មោះ​ ហ៊ូ​ ណា​វិ​ន​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​វាល​ពោ​ធ៍​ ឃុំ​ អន្លុង​ភេ​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ ។​ ២/​ ឈ្មោះ​ ផា​ន់​ រ័​ត្ន​ ភេទ​ប្រុស​ អាយុ​ ៤២​ ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ ថ្មី​លើ​ឃុំ​ព្រះ​ធាតុ​ ស្រុក​អូរ​រាំង​ឪ​ ខេត្ត​ កំពង់ចាម​ ។​ ៣/​ ឈ្មោះ​ លោត​ ឃុន​ ភេទ​ប្រុស​ អាយុ​ ៣៥​ ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ ថ្មី​លើ​ឃុំ​ព្រះ​ធាតុ​ ស្រុក​អូរ​រាំង​ឪ​ ខេត្តកំពង់ចាម​ ។​

​ជនសង្ស័យ​ទាំង​០៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ នៅ​ផ្លូវជាតិ​លេខ​៧៨​ ភូមិ​វាល​រំពេរ​ ឃុំ​ក្បាល​រមាស​ ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង​ កាលពី​វេលា​ម៉ោង​ ០៩​ និង​០០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៩​ ខែ​ មិថុនា​ ឆ្នាំ​ ២០២០​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ និង​វត្ថុ​តាង​ ម៉ូតូ​៣​គ្រឿង​ បាន​ប្រគល់​ជូន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ត​ ៕

មតិយោបល់