ភ្នំពេញៈ យ៉ាងហោចណាស់ជនជាប់ចោទ ៤នាក់ក្នុងចំណោមបក្ខពួក ៤នាក់ត្រូវបានលោក ហេង សុខណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាត់ទោស ពាក់ព័ន្ធករណី ព្រួតគ្នាកាប់សម្លាប់ជនរងគ្រោះ ជិតដាច់ក្បាលនៅខណ្ឌពោធិសែនជ័យ។
ជនជាប់ចោទទាំង ៦នាក់រួមមានទី១ឈ្មោះ យន់ ចាន់ណារ៉ុង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី២ឈ្មោះ ប៉ែន សុផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ,ទី៣ឈ្មោះ ប៉ែន សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស,ទី៤ឈ្មោះ សុង គឹមហ្គែត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រផលិតបារី។,ទី៥ឈ្មោះ ចាន់ រតនៈ (កំពុងរត់គេចខ្លួន) និងទី៦ឈ្មោះ មឿន សារ៉េត (កំពុងរត់គេចខ្លួន) ត្រូវបានលោក ហ៊ឹង ប៊ុនថន តំណាងអយ្យការចោទពីបទ ឃាតកម្ម លើជនរងគ្រោះឈ្មោះ មឿន សាម៉ន កាប់ចំគល់ក ជិតដាច់ក្បាល ខណៈកំពុងជិះម៉ូតូ ម៉ាក Today ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅតាមផ្លូវបេតុង ចូលផ្សារឯករាជ្យ២ មុខហាង លក់ស៊ុប យីហោ ស្រីខួច ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។
យោងតាមការរៀបរាប់សារភាពរបស់ជនជាប់ចោទនៅក្នុងសវនាការ ពួកគេពិតជាបានយក ដាវកែច្នៃកាប់លើជនរងគ្រោះឈ្មោះ អឿន សាម៉ន មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិសែន ប្រាកដមែន ដើម្បីស្រាយគំនុំ ចាស់ដែលបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅមុនពេលកើតហេតុ២ថ្ងៃ។
លោក សែម បូលាង ជាឪពុកជនរងគ្រោះ និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានប្តឹងទាមទារសំណងជំងឺចិត្តចំនួន ៦ម៉ឺនដុល្លារ ពីជនជាប់ចោទទាំង ៦នាក់។
ទោះជាយ៉ាងណា សំណុំរឿងនេះត្រូវលោក ហេង សុខណា លើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ខាងមុខវិញ៕
https://youtu.be/4XPy4Fxj1K0
មតិយោបល់