តូក្យូ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅជប៉ុន លោកស្រី Caroline Kennedy ដែលជាកូស្រីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក John F. Kennedy បានទទួលនូវការគម្រាមសម្លាប់ពីបុរសម្នាក់តាមរយៈទូរស័ព្ទ។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៥។
ស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងតូក្យូ បានឲ្យដឹងថា លោកស្រី Caroline Kennedy បានទទួលការគម្រាម កាលពីខែកុម្ភៈកន្លងទៅ ដោយបានបញ្ជាក់ថា ខ្លួននឹងសម្លាប់លោកស្រី Kennedy ប៉ុន្តែខាងស្ថានទូតមិនបានបញ្ចេញព័ត៌មានច្រើនលើសពីនេះនោះទេ។
គួរបញ្ជាក់ផងដែរថា ក្រុមគ្រួសារលោក John F. Kennedy អតីតប្រធានាធិបតីសហរដ្ឋអាមេរិកគឺជាក្រុមគ្រួសារមួយដែលទទួលការការគំរាម និងសម្លាប់ច្រើនជាងគេបំផុតនៅក្នុងមានជាប្រធានាធិបតីសហរដ្ឋអាមេរិក ដោយលោក John F. Kennedy ត្រូវបានគេសម្លាប់នៅក្នុងឆ្នាំ១៩៦៣៕
មតិយោបល់