ស្ត្រីម្នាក់ឈ្មោះ Laura រស់នៅសហរដ្ឋអាមេរិក បាននិយាយថា គាត់បានចាត់ទុកសត្វក្រពើមួយក្បាលឈ្មោះ Jaxson ជាសមាជិកគ្រួសារ ចាប់តាំងពីប្តីរបស់ខ្លួនចែកឋានទៅ ។
តែទោះជាយ៉ាងណា អ្នកជិតខាងរបស់ Laura រស់នៅក្នុងរដ្ឋឡូអេនជើឡេស មានការព្រួយបារម្ភ និងបាននិយាយថា វាជារឿងគ្រោះថ្នាក់ណាស់ដែល យកសត្វក្រពើ ចិញ្ចឹមនៅផ្ទះ ។ នាង Laura បានចាត់ទុក សត្វក្រពើ និងឆ្មា មួយក្បាល ជាសមាជិកគ្រួសាររបស់នាង ចាប់តាំងពីប្តីរបស់នាង ចែកឋាន ។
យោងតាមអាជ្ញាធរ បានឲ្យដឹងថា សត្វក្រពើនេះ មានអាយុ ៣៧ ឆ្នាំ ដែលជាល្មូន ធ្វើឲ្យមនុស្សទទួលរងគ្រោះថ្នាក់។ ជាការពិតណាស់វាអាចបង្កគ្រោះថ្នាក់ ហេតុដូចនេះ មានអ្នកជិតខាងរបស់នាង ជាច្រើន បានប្តឹងទៅកាន់ ប៉ូលីស តែការស៊ើបអង្កេតនៅឆ្នាំ ២០១៤ រកមិនឃើញឡើយថា មានសត្វក្រពើនៅក្នុងផ្ទះនាង ។ តែថ្មីៗនេះ ស្រាប់តែទទួលបានភស្តុតាង បន្ទាប់ពីនាង Laura បង្ហោះរូបសត្វក្រពើនេះ ទៅក្នុងបណ្តាញសង្គម និងសរសេរថា Jaxson ជាសមាជិកគ្រួសាររបស់នាង បើបាត់បង់ក្រពើនេះ ហាក់ដូចជាបាត់បង់ប្តីម្តងទៀត។
ជាថ្មីម្តងទៀត ប៉ូលីសបានស្រាវជ្រាវរកឃើញ សត្វក្រពើនេះ និងរកឃើញសត្វឆ្មា ស្លាប់នៅផ្ទះ ក៏ប៉ុន្តែម្ចាស់សត្វក្រពើនេះ បាននិយាយថា វាស៊ីតែមាន់ មិនស៊ីឆ្មានោះទេ ។
បច្ចុប្បន្ននេះ ម្ចាស់សត្វក្រពើ ត្រូវបានផ្តន្ទាទោស ពីបទ ចិញ្ចឹមសត្វព្រៃខុសច្បាប់ និងប្រឈម បង់ប្រាក់ជាច្រើនផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់