កណ្តាលៈ ករណីឃាតកម្ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទី ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ ចំណុចកើតហេតុ ចុងស្ពានព្រែកអ្នកតា ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់(ស្លាប់) ឈ្មោះ យ៉ា សាម៉ាក់ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិទួលភ្នៅ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូ (មានកំពស់ ១.៧០ម៉ែត្រ សក់ខ្លីស្លូត ពាក់អាវដៃវែងកបើក មានឡេវពណ៌ប្រផេះ ខោជើងខ្លីមានហោប៉ៅសងខាងពណ៌ទឹកដោះគោ )។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
វត្ថុតាងដកហូត:
១-មួកការពារពណ៌ខ្មៅ ចំនួន១
២-ស្បែកជើងស៊កជ័រពណ៌ខ្មៅ ចំនួន១គូ ។
សម្ភារៈបាត់បង់៖
១-ម៉ូតូ១គ្រឿងម៉ាកHonda c125 ស៊េរី២០១៣ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល ១.O.៤២២៤
២-ចិញ្ចៀនមាស១វង់ទម្ងន់២ជី
៣-ទូរស័ព្ទ២គ្រឿងម៉ាកoppoមួយគ្រឿងនិងមួយគ្រឿងម៉ាកNចុចពិល
៤-លុយខ្មែរជាង៣០ម៉ឺនរៀល ។
សភាពរឿងហេតុ
តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា៖នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៥និង៣៥នាទី គាត់បានប្រទះឃើញសាកសពដេកស្លាប់នៅក្រោមចុងស្ពានព្រែកអ្នកតា នៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចបានរាយការណ៍ជូនមេភូមិ និងសមត្ថប៉ុស្តិ៍រកាខ្ពស់ ហើយបានរាយការណ៍ជូនសមត្ថកិច្ចផ្នែកជំនាញខេត្តនិងក្រុងចុះធ្វើការពិនិត្យ។
សមាសភាពចូលរួមពិនិត្យ៖
ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសព ស្លាប់ផ្គាប់មុខ
មុខមានស្នាមមុតក្រោមចិញ្វើមខាងស្តាំប្រវែង៨សម ចេញខួរមកក្រៅ មានស្នាមបាក់ខ្ទង់ច្រមុះ កាត់ទទឹងបញ្ឆិតខ្ទង់ច្រមុះដល់ឆ្អឹងថ្ពាល់ខាងធ្វេង ផុងដល់ក្នុងប្រវែង ១៧សម គ្មានធ្មេញ(ធ្មេញគ្រហ៊ុប) នៅសល់ធ្មេញថ្គាម២លើ.ក្រោមខាងស្តាំ ក ធម្មតា សាកសពមានសភាពហើមធុំក្លិន។
ការសន្និដ្ឋាន៖
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបច្ចេកទេសខេត្តកណ្តាល ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ និងគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារ អំពើ ឃាតកម្ម ។
ដោយឯកភាពពីលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង២១:៤៣នាទី បានឯកភាពឲ្យអាជ្ញាធរយកទៅបូជាតាមប្រពៃណីនៅវត្តព្រះសីហនុរាជ្ស ហៅវត្តឈូងលាភ។
លុះមកដល់ថ្ងៃទី៩ខែឆ្នាំដដែល តាមរយៈការបង្ហោះព័ត៌មានទើបសមត្ថកិច្ចក៏បានទាក់ទងទៅលេខក្រុមគ្រួសាររបស់ជនរងគ្រោះមកមើលដល់កន្លែងកើតហេតុ ទើបក្រុមគ្រួសារបានបញ្ជាក់ថាពិតជាសាច់ញាតិ របស់គាត់ប្រាកដមែន ដោយពួកគាត់បានប្រាប់ទៀតថា ជនរងគ្រោះមានមុខរបរជាអ្នករត់ម៉ូតូឌុប ហើយចេញពីផ្ទះទៅដឹកម៉ូយដូចសព្វដង នៅវេលាម៉ោង៤ទាបភ្លឺនាថ្ងៃទី៧ ខែមិថុនាឆ្នាំ២០២០ រួចក៏បាត់ដំណឹងរហូតតែម្តង៕
មតិយោបល់