ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរនា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នំា២០២០ វេលាម៉ោង៨ និង១០នាទី ត្រង់ចំណុចផ្ទះវេលុយវីង ផ្លូវបេតុង ភូមិប្រាសាទ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីលួចមួយកើតទ្បើង។
បង្កដោយជនសង្ស័យមួយ ក្រុមមានគ្នាប្រហែល០៥នាក់ បានធ្វើសកម្មភាពចូលទៅទិញទំនិញ នៅកន្លែងវេលុយវីង ឆ្លៀតឱកាសពេលជនរងគ្រោះ កំពុងរវល់លក់ជនសង្ស័យ បានចូលទៅកន្លែងទុកលុយ ហើយលួចយកប្រាក់អស់ចំនួន ១ម៉ឺនដុល្លារអាមេរិក។
នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ និងដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ខេត្តស្ទឹងត្រែង, ខេត្តមណ្ឌលគិរី ចាប់បង្រ្កាបបានមុខសញ្ញាសង្ស័យនៅចំណុចវាលរំពេ ភូមិតាកូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បានចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១៖ ឈ្មោះ ហូ ណាវីន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ
ទី២៖ ឈ្មោះ ផាន់ រត្ន័ ភេទប្រុស អាយុ ៤២ឆ្នំា ជនជាតិខ្មែរ
ទី៣៖ ឈ្មោះ ពេត ឃុន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ និងដកហូតម៉ូតូបានចំនួន ០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ បាននាំខ្លួន មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី និងបន្តតាមរកបក្ខពួក ដែលនៅសេសសល់៕
មតិយោបល់