ព័ត៌មានជាតិ

Update៖ សមត្ថកិច្ច កំពុងតាមប្រមាញ់ជនសង្ស័យ ករណីឃាតកម្មដ៏សាហាវ យកកាំបិតចាក់ទម្លុះទ្រូងប្រពន្ធខ្លួន បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ: កាលពីវេលាម៉ោង ៧ និង ២០នាទីយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិដូនរត្ន័ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីឃាតកម្មដ៏សាហាវ ប្ដីចាក់សម្លាប់ប្រពន្ធខ្លួនឯង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។

ជនសង្ស័យឈ្មោះ សុខលី សម្បត្តិ ត្រូវជាប្តី អាយុ ២៣ឆ្នាំ (ប្ដី) និងជនរងគ្រោះឈ្មោះ លាង ផល្លា ភេទស្រី អាយុ ២២ឆ្នាំ (ប្រពន្ធ) មានទីលំនៅភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ប្ដីប្រពន្ធមួយគូនេះ តែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់។ ដោយនៅថ្ងៃកើតហេតុ ពួកគេបានឈ្លោះគ្នាម្ដងទៀត រហូតឈានដល់បុរសជាប្ដី បានយកកាំបិតចិតត្នោត ចាក់ប្រពន្ធចំទ្រូង ផ្នែកខាងស្ដាំ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម រួចគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ ហើយធ្វើកោសល្យវិច័យ និងកំណត់ហេតុ រួចស្រាវជ្រាវតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ដោយទ្បែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅកាន់គេហដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់