ព័ត៌មានជាតិ

ខ្មែរឥស្លាមម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅក្នុងចម្ការត្រសក់ ខណៈមេឃកំពុងធ្លាក់ភ្លៀង

ត្បូងឃ្មុំ: កាលពីវេលាម៉ោង១៧និង១០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ មានករណីរន្ទះបាញ់ ខ្មែរឥស្លាមម្នាក់ បណ្តាលឲ្យបាត់បង់ជីវិត នៅក្នុងចម្ការត្រសក់ ពេលមានភ្លៀងធ្លាក់ ស្ថិតនៅក្នុងភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ជនរងគ្រោះ ឈ្មោះ សា សូហ៊ីម ភេទប្រុស អាយុ២៧ឆ្នាំ ខ្មែរឥស្លាម រស់នៅភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ក្រោយពីទទួលព៌ត័មានភ្លាម កម្លាំងជំនាញនៃអធិការនគរបាលស្រុកត្បូងឃ្មុំ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីលាំង ចុះទៅពិនិត្យរួចសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន ។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់