ព័ត៌មានជាតិ

ខេត្តស្វាយរៀងនឹងប្រារព្ធពិធីប្រណាំងទូកនៅខែក្រោយ

ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន សមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការទទួលបន្ទុកក្នុងការសហការរៀបចំពិធីនេះសរុបចំនួន៥៩រូបផងដែរ។

សូមបញ្ជាក់ថា ពិធីប្រណាំងទូកនៅខេត្តស្វាយរៀង ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០០៨ ក្រោមការផ្ដួចផ្ដើមពីសំណាក់លោកនាយឧត្ដមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងបង្កើតនូវបរិយកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋទស្សនាកម្សាន្ត និងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។

ដោយឡែកនៅឆ្នាំ២០១៦នេះ ពិធីប្រណាំងទូកនៅខេត្តស្វាយរៀង គ្រោងនឹងរៀបចំនៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ ដោយមានទូកជាច្រើនមកចូលរួមប្រណាំងជាពិសេសមានទូករបស់កងរាជអាវុធហត្ថតាមបណ្តាខេត្តនានាផងដែរ៕

photo_2016-10-04_10-07-10photo_2016-10-04_10-07-03photo_2016-10-04_10-07-04photo_2016-10-04_10-07-06photo_2016-10-04_10-07-08

មតិយោបល់