ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖ អាមេរិក គ្មានជំហរអី មកធ្វើអត្ថាធិប្បាយលើកិច្ចការអន្តរកូរ៉េទ្បើយ

កូរ៉េៈ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់អាមេរិកថា គ្មានជំហរអី មក ធ្វើអត្ថាធិប្បាយលើកិច្ចការផ្ទៃក្នុង របស់កូរ៉េឡើយ បន្ទាប់ពីនៅដើមសប្តាហ៍នេះ ក្រុងព្យុងយ៉ាង បានផ្តាច់ទំនាក់ទំនងជាមួយក្រុងសេអ៊ូល ជុំវិញការចែកចាយការឃោសនា បញ្ជូនខិតប័ណ្ណ និងសម្ភារ:ផ្សេងៗ ចូលទៅកាន់ប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានវាយបកទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ ពាក់ព័ន្ធនឹងការយកខ្លួន មកបៀតនៅក្នុងជម្លោះ របស់កូរ៉េខាងជើង ជាមួយកូរ៉េខាងត្បូង។

ដោយមួយថ្ងៃមុននេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលថា អាមេរិកតែងតែគាំទ្រ ក្នុងទំនាក់ទំនងអន្តរកូរ៉េ ប៉ុន្តែមានការខកចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពនាពេលថ្មីៗនេះ របស់កូរ៉េខាងជើង ជាមួយគ្នានេះដែរ អាមេរិក ចង់ជំរុញឱ្យកូរ៉េខាងជើង វិលត្រឡប់ទៅរកភាពដើមទ្បើងវិញ៕

មតិយោបល់