ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បើកលឿនមិនប្រយ័ត្ន ទៅបុកម៉ូតូ បណ្តាលឲ្យកសិករម្នាក់ស្លាប់

តាកែវ: កាលពីវេលាម៉ោង១៩ និង២៦នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកក្នុងល្បឿនលឿន ទៅបុកម៉ូតូ បណ្តាលឲ្យបុរសកសិករម្នាក់ស្លាប់ នៅលើផ្លូវលេខ១២២B ត្រង់ចំណុចភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមិនស្គាល់ម៉ាក បើកមកពីទិសខាងលិចទៅកើត មានល្បឿនលឿនបានទៅបុកមួយម៉ូតូ១គ្រឿងម៉ាក ឃ្លីក ពណ៌ស ពាក់ផ្លាកលេខតាកែវ 1P2748 បើកមកពីទិសខាងកើត ដោយឈ្មោះ ចាន់ វណ្ណថន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ខ្នារ ឃុំ ក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មិនពាក់មួកសុវត្ថិភាព បានស្លាប់នៅកន្លែងកើតហេតុ ។

មូលហេតុ៖ រថយន្តបើកក្នុងស្ថានភាពល្បឿនលឿន មិនប្រយ័ត្ន បណ្តាលឲ្យបុកម៉ូតូ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើការវាស់វែង និងប្រគល់សាកសពជនរងគ្រោះ ទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់