អឺរ៉ុប៖ ធនាគារកណ្ដាលអឺរ៉ុប (ECB) នៅថ្ងៃចន្ទកន្លងទៅនេះបានប្រកាសបង្ហាញក្រដាសប្រាក់ ១០អឺរ៉ូប្រភេទថ្មី ដែលនឹងចាប់ផ្ដើមដាក់ឲ្យចរាចរនៅថ្ងៃទី២៣ខែកញ្ញឆ្នាំនេះ។

សេចក្ដីថ្លែងការណ៍របស់ ECB បានឲ្យដឹងថា ក្រដាសប្រាក់ប្រភេទថ្មីនេះគឺមានសមត្ថភាពខ្ពស់អាចប្រើប្រាស់បានយូរ និងធន់ជាមួយបរិយាកាសទាំងឡាយ ជាពិសេសមានចំណុចពិសេសដែលមិនអាចក្លែងបន្លំបានដូចក្រដាសប្រាក់ដែលចេញកាលពីឆ្នាំ ២០០២ ឡើយ។
ក្រដាសប្រាក់នេះ នឹងត្រូវចាយនៅលើក្នុងប្រទេសចំនួន ១៨ នៅតំបន់ចាយប្រាក់អឺរ៉ូ ដែលនៅពេលនេះមានចំនួនមនុស្សប្រមាណ ៣៣៤លាននាក់។
បើតាមការបញ្ជាក់ឲ្យដឹងពីសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់ ECB បានឲ្យដឹងថា ការចេញក្រដាសប្រាក់ថ្មីនេះគឺដើម្បីការពារនូវក្រដាសប្រាក់ក្លែងក្លាយ៕
មតិយោបល់