ព័ត៌មានជាតិ

អាសូរណាស់! បុរសអ្នកថ្មើរជើងម្នាក់ ត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុ ថ្ងៃព្រហស្បតិ៍​ ០៦រោជ ខែ ជេស្ឋ ឆ្នាំ​ជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២០វេលាម៉ោង០២.១០នាទី លើកំណាត់ផ្លូវជាតិ លេខ០៤ ចំណុច មុខភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល​ ស្រុកអង្គស្នួល ខេត្តកណ្ដាល គីឡូម៉ែត្រ​ ៣១-៣២។

សភាពនៃរឿងហេតុ នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មាន អ្នកថ្មើជើង០១នាក់ឈ្មោះ នួន ប៊ុនរស្មី ភេទប្រុស​ អាយុ ៣០ឆ្នាំ ទីលំនៅភូមិ​ ថ្នល់ទទឹង​ ឃុំដំណាក់អំពិល​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ បានដើរឆ្លងផ្លូវពីជើងទៅត្បូង ក៏មានរថយន្ដ១គ្រឿងមិនស្គាល់ម៉ាកមិនស្គាល់ផ្លាកលេខ បើកមកពីលិចទៅកើត(កំពង់ស្ពឺ-ភ្នំពេញ)​ បានបុកអ្នកថ្មើជើងខាងលើ នោះតែម្ដង
បណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ។

ចំពោះរថយន្ដរត់គេចបាត់ទៅ។ តាមការពិនិត្យសន្ឋិដ្ធាន ករណីនេះបណ្តាលមកពី អ្នកដើរឆ្លងផ្លូវ ជាមនុស្ស មានស្មារតីវង្វែង តាមការបំភ្លឺ របស់ ម្តាយជនរងគ្រោះ និងកំលាំងប្រជាការ ។
ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់